khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាំយកអំណោយជាឱសថចំនួន១២មុខ និងបរិក្ខាពេទ្យ ប្រគល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ(ក្រុងសួង)និងមន្ទីពេទ្យបង្អែកស្រុកអូររាំងឪ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ) ដឹកនាំដោយឯកឧត្តម អ៊ុច បូ​ររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញនាំយកអំណោយជាឱសថចំនួន១២មុខ ស្មើ៤២១កេស ម៉ាស៊ីនជំនួយអុកស៊ីសែន ចំនួន០៦គ្រឿង ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life ​ នៃសាធារណរដ្ឋកូរ៉េ  ប្រគល់ជូនដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់សំដៅរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យសុខាភិបាល ដើម្បីសុខមាលភាពប្រជាជន…។
    ពិធីនេះប្រព្រឹត្តទៅនៅការិយាល័យស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ (ក្រុងសួង)ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងសួង និងស្រុកអូររាំងឪ ព្រមទាំងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail